ការជូនដំណឹងផ្លូវច្បាប់
I – ព័ត៌មានផ្លូវច្បាប់
1. ក្រុមហ៊ុនបោះពុម្ពផ្សាយ
France Médias Monde
Société anonyme (ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិតរបស់បារាំង) ដែលមានដើមទុនចំនួន 6,947,560 អឺរ៉ូ
លេខបញ្ជីការក្រុមហ៊ុន និងបញ្ជីពាណិជ្ជកម្មសង្កាត់ Nanterre៖ 501 524 029
ការិយាល័យចុះបញ្ជី៖ 80, rue Camille Desmoulins
92130 Issy Les Moulineaux
France (ប្រទេសបារាំង)
នាយកបោះពុម្ពផ្សាយ៖ Marie-Christine SARAGOSSE
ទម្រង់បែបបទទំនាក់ទំនង៖ សរសេរមកកាន់យើង ឬ applis@rfi.fr applis@mc-doualiya.com support-app@france24.com
ប្រព័ន្ធទទួលនិងបញ្ជូនទូរសព្ទរបស់ក្រុមហ៊ុន France Médias Monde៖ +33 1 84 22 84 84
2. ក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយលើគេហទំព័រ
Claranet
19 Rue Michel le Comte
75003 Paris
France (ប្រទេសបារាំង)
ទូរសព្ទ៖ +33 1 70 13 70 00
Akamai
12 rue Oradour-sur-Glane
75015 Paris
France (ប្រទេសបារាំង)
II – លក្ខខណ្ឌទូទៅនៃការប្រើប្រាស់
1. គោលបំណង
គោលបំណងនៃលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ (ហៅកាត់ថា “GTU”) គឺដើម្បីបញ្ជាក់ និងកំណត់ទៅលើលក្ខខណ្ឌនិងខចែងនានា ដែលគ្របដណ្តប់លើក្រុមហ៊ុន France Médias Monde ក្នុងការផ្តល់ជូននូវគេហទំព័រដែលខ្លួនបង្កើតឡើងទាំងអស់ (ហៅកាត់ថា “គេហទំព័រ”) ទៅដល់អ្នកប្រើប្រាស់ និងលក្ខខណ្ឌទាំងឡាយដែលគ្រប់គ្រងលើការចូលប្រើប្រាស់ ឬចូលទៅមើលគេហទំព័រទាំងនេះដោយអ្នកប្រើប្រាស់។ អាចចូលទៅកាន់គេហទំព័របានតាមរយៈអាសយដ្ឋានដូចខាងក្រោម៖
- https://www.francemediasmonde.com
- https://www.francemm.com
- https://www.rfi.fr
- https://www.rfi.ro
- https://gastronomie.rfi.ro
- https://muzica.rfi.ro
- https://europaplus.rfi.ro
- https://generatia30.rfi.ro
- https://rural.rfi.ro
- https://webdoc.rfi.ro
- https://www.france24.com
- https://observers.france24.com
- https://observers.rfi.fr
- https://howtowatch.france24.com
- https://www.mc-doualiya.com
- https://www.infomigrants.net
- https://francaisfacile.rfi.fr
- https://musique.rfi.fr
- https://mondoblog.org
- https://appafrique.rfi.fr
- https://www.rfi-instrumental.com
- https://www.rfiadvertising.com
- https://www.ecouterlemonde.net
- https://academie.francemm.com
- https://www.cfi.fr
- https://www.ac.cfi.fr
- https://www.24hdansuneredaction.com
2. និយមន័យ
សម្រាប់គោលបំណងរបស់ GTU ទាំងនេះ៖
“លក្ខខណ្ឌទូទៅនៃការប្រើប្រាស់” ឬ “GTU” សំដៅដល់បទប្បញ្ញត្តិដែលមានចែងក្នុងទីនេះ ដែលបានទទួលស្គាល់ដោយអ្នកប្រើប្រាស់ និងគ្រប់គ្រងលើការចូលទៅកាន់ និងប្រើប្រាស់គេហទំព័រនេះ។
“មតិយោបល់(នានា)” សំដៅលើអត្ថបទ(នានា)ដែលអ្នកប្រើប្រាស់សរសេរជាលាយលក្ខណ៍អក្សរដើម្បីផ្តល់មតិយោបល់លើខ្លឹមសារ “សូមមើលនិយមន័យខាងក្រោម”។ ការផ្តល់មតិយោបល់របស់អ្នកប្រើប្រាស់ អាចមើលឃើញដោយអ្នកប្រើប្រាស់អ៊ីនធឺណិតដែលចូលទៅកាន់គេហទំព័រនេះ។
“គណនីអ្នកប្រើប្រាស់” សំដៅដល់ចន្លោះទំនេរនៅលើគេហទំព័រដែលរក្សាទុកសម្រាប់អ្នកប្រើប្រាស់ឡកចូលទៅប្រើប្រាស់ផ្ទាល់ខ្លួន និងតាមរយៈលេខកូដសម្ងាត់ ដែលជាក់ស្តែងអាចឲ្យគាត់ទទួលបាននូវព្រឹត្តិប័ត្រផ្សព្វផ្សាយនានា។
ពាក្យថា “ខ្លឹមសារ” ជាទូទៅសំដៅដល់ខ្លឹមសារ និងសមាសធាតុផ្សេងៗដែលមាននៅក្នុងគេហទំព័រ មានដូចជារូបថត រូបភាព សេចក្តីអធិប្បាយ អត្ថបទ រូបគំនូរ សំឡេង វីដេអូ កម្មវីធីចាក់វីដេអូ និងកម្មវិធីចាក់សំឡេង (សូមមើលនិយមន័យខាងក្រោម)។
ពាក្យថា “ខ្លឹមសារអ្នកប្រើប្រាស់” សំដៅដល់អត្ថបទ រូបគំនូរ រូបថត រូបភាព សំឡេង និងវីដេអូគ្រប់ប្រភេទទាំងអស់ ដែលអាចប្រើប្រាស់បានដោយអ្នកប្រើប្រាស់នៅក្នុងទំព័រចូលរួមចែកណែកនានា។
ពាក្យថា “ទំព័រចូលរួមចែកណែក” សំដៅលើគ្រប់ទំព័រទាំងអស់ដែលផ្តល់ជូនទៅដល់អ្នកប្រើប្រាស់នៅលើគេហទំព័រដែលអ្នកប្រើប្រាស់អាចផ្តល់មតិយោបល់លើខ្លឹមសារណាមួយបាន។
“កម្មវិធីចាក់វីដេអូ” សំដៅដល់កម្មវិធីសូហ្វវែដែលអាចចាក់ខ្លឹមសាររូបភាពវីដេអូឡើងវិញបាន។ កម្មវិធីចាក់វីដេអូ គឺអាចទាញចេញមកក្រៅបាន និងអនុញ្ញាតឲ្យភាគីទីបីដែលទទួលបានការអនុញ្ញាតិពីមុនមកតាមរយៈការព្រមព្រៀង ធ្វើការបង្ហោះខ្លឹមសារទាំងនោះនៅលើគេហទំព័រនៅក្រោមលក្ខខណ្ឌដែលមានចែងនៅក្នុង GTU ទាំងនេះ។ ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍មើលដ៏ល្អប្រសើរ កម្មវិធីចាក់វីដេអូដែលប្រើដោយ France Médias Monde គឺជាកំណែគ្មានម៉ាករបស់កម្មវិធីចាក់វីដេអូ YouTube ដែល លក្ខខណ្ឌប្រើប្រាស់ YouTube ត្រូវបានអនុវត្ត។ ជាផ្នែកនៃសេវាកម្មនេះ និងដោយការយល់ព្រមរបស់អ្នក YouTube អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងនៃការវាស់វែងទស្សនិកជន ការណែនាំអំពីខ្លឹមសារ និងការផ្សាយពាណិជ្ជកម្មតាមគោលដៅ ក្រោមលក្ខខណ្ឌនៃ គោលការណ៍ឯកជនភាពរបស់ Google។
“កម្មវិធីចាក់សំឡេង” សំដៅដល់កម្មវិធីសូហ្វវែដែលអាចចាក់ខ្លឹមសារជាសំឡេងឡើងវិញបាន។ កម្មវិធីចាក់សំឡេង គឺអាចទាញចេញមកក្រៅបាន និងអនុញ្ញាតឲ្យភាគីទីបីដែលទទួលបានការអនុញ្ញាតិពីមុនមកតាមរយៈការព្រមព្រៀង ធ្វើការបង្ហោះខ្លឹមសារទាំងនោះនៅលើគេហទំព័រនៅក្រោមលក្ខខណ្ឌដែលមានចែងនៅក្នុង GTU។
“សេវា” សំដៅដល់សេវាកម្មនានាដែលអាចចូលទៅប្រើប្រាស់បាន និង/ឬទទួលបានពីគេហទំព័រ និងបង្កើតឡើងដោយក្រុមហ៊ុន France Médias Monde។
“សេវាក្រុមហ៊ុនដៃគូ” សំដៅដល់សេវាកម្មនានាដែលផលិតឡើងដោយក្រុមហ៊ុនដៃគូជាភាគីទីបី ដែលអាចចូលទៅប្រើប្រាស់បាន និង/ឬទទួលបានពីគេហទំព័រនេះ ជាពិសេសតាមរយៈតំណភ្ជាប់ដែលមាននៅក្នុងផ្នែកផ្សេងៗគ្នា។
“គេហទំព័រ” សំដៅដល់គេហទំព័រដែលបង្កើតឡើងដោយក្រុមហ៊ុន France Médias Monde ដូចមានរៀបរាប់នៅក្នុងមាត្រា 1 នៃលក្ខខណ្ឌនេះ ក៏ដូចជារាល់កំណែប្រែនៃគេហទំព័រទាំងអស់ ដោយពុំគិតពីរបៀបចូលទៅកាន់គេហទំព័រទាំងនោះឡើយ (រួមមាន គេហទំព័រតាមទូរសព្ទដៃ កម្មវិធីតាមទូរសព្ទដៃ និង/ឬកម្មវិធីថែបប្លីតជាដើម)។
“អ្នកប្រើប្រាស់”៖ សំដៅដល់បុគ្គលណាមួយដែលចូលទៅមើលគេហទំព័រ។
3. ការទទួលយក GTU
ការប្រើប្រាស់ណាមួយនៃគេហទំព័រទាំងនេះ ត្រូវធ្វើឡើងក្នុងក្របខណ្ឌកំណត់របស់ GTU ទាំងនេះ ដែលមានបំណងក្នុងការបង្កើតលក្ខខណ្ឌ និងខចែងសម្រាប់ការប្រើប្រាស់សេវា និងខ្លឹមសារនានាដែលផ្តល់ជូនដោយគេហទំព័រនេះ។
ការចូលទៅប្រើប្រាស់គេហទំព័រ អាចបកស្រាយបានថាជាការប្រើប្រាស់ និងទទួលយក GTU ទាំងនេះ។ GTU ដែលអាចអនុវត្តបាន គឺជាលក្ខខណ្ឌជាធរមានតាមកាលបរិច្ឆេទនីមួយដែលអ្នកប្រើប្រាស់ឡុកចូលទៅកាន់គេហទំព័រនេះ។
គេបានកំណត់ថា ក្រុមហ៊ុន France Médias Monde អាចធ្វើវិសោធនកម្ម GTU បានគ្រប់ពេលវេលាទាំងអស់ដើម្បីកែសម្រួលលក្ខខណ្ឌទាំងនោះទៅតាមការអភិវឌ្ឍសេវាកម្ម និងបទប្បញ្ញត្តិច្បាប់បច្ចុប្បន្ន។ អ្នកប្រើប្រាស់ទទួលបានការជូនដំណឹងអំពីការកែប្រែទាំងអស់នេះ តាមរយៈការចុះផ្សាយលើប្រព័ន្ធអនឡាញរបស់ពួកគេ។ ចាប់ពីពេលនោះមក ការកែប្រែទាំងអស់នេះនឹងត្រូវបានចាត់ទុកថាត្រូវបានគេទទួលស្គាល់ពេញលេញដោយអ្នកប្រើប្រាស់ក្នុងការចូលទៅកាន់គេហទំព័រនេះ ក្រោយពេលដែលលក្ខខណ្ឌទាំងនោះត្រូវបានគេបោះពុម្ពផ្សាយតាមប្រព័ន្ធអនឡាញ។ ហេតុដូច្នេះ អ្នកប្រើប្រាស់គប្បីពិនិត្យមើលលក្ខខណ្ឌទាំងនេះនៅពេលចូលទៅមើលគេហទំព័រម្តងៗ ដើម្បីយល់ដឹងអំពីកំណែប្រែចុងក្រោយដែលមាននៅលើគេហទំព័រនេះ។
4. សេវាក្រុមហ៊ុនដៃគូ
គេហទំព័នេះក៏អនុញ្ញតឲ្យចូលទៅប្រើប្រាស់សេវាក្រុមហ៊ុនដៃគូ តាមរយៈតំណភ្ជាប់ដែលមាននៅក្នុងផ្នែកផ្សេងៗនៃគេហទំព័រនេះ ទៅកាន់គេហទំព័រ ខ្លឹមសារ និងសេវាកម្មនានាដែលបង្កើតឡើងដោយក្រុមហ៊ុនដៃគូនោះ។ សេវាក្រុមហ៊ុនដៃគូអាចប្រើប្រាស់បានតាមរយៈការចុចទៅលើរូបភាពផ្សព្វផ្សាយពាណិជ្ជកម្ម (ផ្ទាំងផ្សព្វផ្សាយ វីដេអូ ។ល។)។
អ្នកប្រើប្រាស់ទទួលស្គាល់ថា សេវាក្រុមហ៊ុនដៃគូនេះមានលក្ខណៈឯករាជ្យទាំងស្រុងពីក្រុមហ៊ុន France Médias Monde។ ដូច្នេះ ការប្រើប្រាស់ណាមួយនៃសេវាក្រុមហ៊ុនដៃគូតាមរយៈគេហទំព័រនេះ ត្រូវអនុលោមទាំងស្រុងទៅតាមលក្ខខណ្ឌប្រើប្រាស់ និង/ឬការលក់ដែលកំណត់ជាក់លាក់នៅក្នុងសេវាក្រុមហ៊ុនដៃគូ និងគោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។
ក្រុមហ៊ុន France Médias Monde មិនទទួលខុសត្រូវចំពោះខ្លឹមសារ ការផ្តល់ជូនទាំងអស់ ព័ត៌មានដែលបានពិគ្រោះយោបល់ ឬប្រតិបត្តិការសាច់ប្រាក់ដែលធ្វើឡើងនៅក្នុងសេវាក្រុមហ៊ុនដៃគូនោះឡើយ។ ម្យ៉ាងទៀត ក្រុមហ៊ុន France Médias Monde មិនផ្តល់ជូននូវការធានាណាមួយឡើយពាក់ព័ន្ធនឹងលក្ខខណ្ឌនិងខចែងនៃការអនុវត្តបទប្បញ្ញត្តិនាពេលបច្ចុប្បន្ន ដែលធ្វើឡើងដោយក្រុមហ៊ុនបោះពុម្ពផ្សាយនៃសេវាក្រុមហ៊ុនដៃគូដែលអ្នកត្រូវទទួលខុសត្រូវតែម្នាក់គត់។
5. អ្នកប្រើប្រាស់
5.1 គណនីអ្នកប្រើប្រាស់
ការចូលទៅប្រើប្រាស់គេហទំព័រ គឺពុំមានគិតថ្លៃឡើយ និងមិនស្ថិតក្រោមបទប្បញ្ញាតិដែលមានពីមុនមកឡើយ។
ទោះជាដូច្នោះក្តី សេវាកម្មមួយចំនួនដែលផ្តល់ជូនលើគេហទំព័រនេះ (ដូចជា ការបញ្ជូនព្រឹត្តិប័ត្រផ្សព្វផ្សាយជាដើម) អាចនឹងត្រូវស្ថិតក្រោមការចុះឈ្មោះពីមុនមកដោយអ្នកប្រើប្រាស់ អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ និងការប្រើប្រាស់គណនីអ្នកប្រើប្រាស់។
នៅពេលបង្កើតគណនីអ្នកប្រើប្រាស់របស់គាត់ អ្នកប្រើប្រាស់នឹងត្រូវស្នើសុំឲ្យជ្រើសរើស ID អ្នកប្រើប្រាស់មួយ និងលេខកូដសម្ងាត់ពាក់ព័ន្ធនានា ដែលមានលក្ខណៈផ្ទាល់ខ្លួន និងសម្ងាត់។ អ្នកប្រើប្រាស់នឹងទទួលបាននូវទម្រង់បែបបទចុះឈ្មោះសម្រាប់ការផ្តល់ជូនដល់ក្រុមហ៊ុន France Médias Monde នូវព័ត៌មានផ្ទាល់ខ្លួនជាក់លាក់ណាមួយដែលជាលក្ខខណ្ឌតម្រូវចាំបាច់ ឬជាជម្រើសបន្ទាប់បន្សំទៅតាមកំណត់ចំណាំនៅលើទម្រង់បែបបទនោះ។ ប្រសិនបើអ្នកប្រើប្រាស់មិនផ្តល់ព័ត៌មានដែលកំណត់ថាជាលក្ខខណ្ឌតម្រូវចាំបាច់ទេនោះ ការបង្កើតគណនីអ្នកប្រើប្រាស់ក៏មិនអាចមានសុពលភាពបានដែរ។
ទិន្នន័យផ្ទាល់ខ្លួននេះត្រូវបានប្រមូលយកដោយផ្ទាល់ពីអ្នកប្រើប្រាស់ ដើម្បីឲ្យពួកគេអាចទទួលបានការកំណត់អត្តសញ្ញាណបានដោយងាយ អំឡុងពេលភ្ជាប់បណ្តាញនៅពេលក្រោយ និងដើម្បីទទួលបានសេវាបន្ថែម និង/ឬការចូលទៅប្រើប្រាស់ផ្សេងទៀត។ ទិន្នន័យផ្ទាល់ខ្លួនទាំងនេះត្រូវបានរក្សាទុកដោយមានការយល់ព្រមពីអ្នកប្រើប្រាស់ និងត្រូវប្រែប្រួលទៅតាមដំណើរការដូចដែលបានការកំណត់ក្នុងមាត្រា 10 នៃ GTU ទាំងនេះ។ ទិន្នន័យត្រូវបានរក្សាទុកចាប់ពីថ្ងៃដែលគណនីអ្នកប្រើប្រាស់ត្រូវបានបង្កើតឡើង និងសម្រាប់ពេញមួយរយៈពេលដែលសេវាកម្មនេះត្រូវបានប្រើប្រាស់។ ក្រោយកាលបរិច្ឆេទលុបចោលការចុះឈ្មោះជាវដោយក្រុមហ៊ុន France Médias Monde ដោយសារតែអ្នកប្រើប្រាស់គ្មានសកម្មភាព ឬទៅតាមការស្នើសុំរបស់អ្នកប្រើប្រាស់ក្នុងការលុបចោលគណនីនេះ ទិន្នន័យត្រូវបានរក្សាទុកក្នុងរយៈពេលអប្បបរមាចំនួន 13 ខែ។
5.1.1 ការការពារអនីតិជន
ក្នុងករណីដែលអ្នកប្រើប្រាស់ជាបុគ្គលឯកជនអនីតិជន គាត់ត្រូវប្រកាស និងទទួលស្គាល់ថាបានទទួលនូវការអនុញ្ញាតជាមុនពីឪពុកម្តាយរបស់ពួកគេ ឬបុគ្គលណាម្នាក់ ឬបុគ្គលទាំងឡាយណាដែលមានអំណាចមេបាលើរូបគាត់ដើម្បីចូលមើលគេហទំព័រនានា។ បុគ្គលណាម្នាក់ ឬបុគ្គលទាំងឡាយណាដែលមានអំណាចមេបា ត្រូវដើរតួនាទីជាអ្នកធានា(នានា)ចំពោះការគោរពទៅតាមគ្រប់បញ្ញត្តិទាំងអស់នៅក្នុង GTU នេះ នៅពេលដែលអ្នកប្រើប្រាស់ជាអនីតិជិនកំពុងប្រើប្រាស់គេហទំព័រនានា។
ឪពុកម្តាយ (ឬបុគ្គលដែលមានអំណាចមេបា) ត្រូវបានស្នើសុំឲ្យមកពិនិត្យមើលការប្រើប្រាស់សេវាកម្មទាំងនេះដែលអនុវត្តដោយកូនៗ (កូនៗក្នុងបន្ទុក) របស់ពួកគេ និងត្រូវចងចាំទុកថា សេវាកម្មនេះមានបំណងទាក់ទាញដល់មហាជនជាច្រើន ហើយត្រូវចងចាំថាក្នុងនាមជាអាណាព្យាបាលស្របច្បាប់ វាគឺជាទំនួលខុសត្រូវរបស់ឪពុកម្តាយក្នុងការកំណត់ថាតើប្រភេទគេហទំព័រណាដែលសមស្រប ឬមិនសមស្របសម្រាប់កូនៗរបស់ពួកគេ និងត្រូវគ្រប់គ្រងរាល់ការប្រើប្រាស់ទាំងឡាយដែលមាន។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការពិនិត្យតាមដានជាពិសេសដើម្បីការពារអនីតិជន ក្រុមហ៊ុន France Médias Monde សូមផ្តល់យោបល់ដល់ឪពុកម្តាយឲ្យទាក់ទងទៅកាន់ភ្នាក់ងារផ្តល់សេវាកម្មអ៊ីនធឺណិតរបស់ពួកគេ និងសូមយោងលើទំព័រដូចខាងក្រោម៖ https://www.education.gouv.fr/cid141/la-protection-des-mineurs-sur-internet.html
នេះបញ្ជាក់ថា អនីតិជនមិនទទួលបានការអនុញ្ញាតឲ្យបង្កើតគណនីអ្នកប្រើប្រាស់ឡើយ។
5.1.2 ID អ្នកប្រើប្រាស់សម្រាប់សេវាកម្មរបស់ភាគីទីបី
ID អ្នកប្រើប្រាស់សម្រាប់សេវាកម្មរបស់ភាគីទីបីដូចជា Facebook, Twitter, Google + និង LinkedIn អាចនឹងត្រូវបានប្រើប្រាស់ដើម្បីទទួលបានមុខងារ និងសេវាកម្មមួយចំនួន។
អ្នកប្រើប្រាស់ត្រូវតែឡកចូលដោយប្រើ ID អ្នកប្រើប្រាស់ដែលកំណត់ជាក់លាក់ចំពោះសេវាកម្មរបស់ភាគីទីបីផ្សេងៗទាំងនេះ សម្រាប់រាល់មុខងារបណ្តាញព័ត៌មានសង្គមទាំងអស់ដែលពាក់ព័ន្ធនឹងអន្តរទំនាក់ទំនងជាមួយសេវាកម្មរបស់ភាគីទីបីនេះ។
ការបង្កើត និងការប្រើប្រាស់គណនីទាំងនេះ និងទិន្នន័យផ្ទាល់ខ្លួនដែលអ្នកប្រើប្រាស់ផ្តល់ទៅឲ្យសេវាកម្មរបស់ភាគីទីបីនេះ គឺត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលនយោបាយការពារទិន្នន័យដែលកំណត់ជាក់លាក់ចំពោះសេវាកម្មរបស់ភាគីទីបីនីមួយៗ ដោយមិនឲ្យក្រុមហ៊ុន France Médias Monde មានទំនួលខុសត្រូវនៅក្នុងបញ្ហានេះឡើយ។
5.2 ទំព័រចូលរួមចំណែក
5.2.1
អ្នកប្រើប្រាស់មានឱកាសផ្តល់មតិយោបល់លើខ្លឹមសារដែលបានបង្ហោះលើគេហទំព័រ (ហៅកាត់ថា “មតិយោបល់”) និង/ឬបង្ហោះអត្ថបទ វីដេអូ សំឡេង រូបភាព និង/ឬរូបថត (ហៅកាត់ថា “ខ្លឹមសារអ្នកប្រើប្រាស់”) ។ មតិយោបល់ទាំងនេះ និងមតិយោបល់របស់អ្នកប្រើប្រាស់ អាចមើលឃើញបានដោយអ្នកប្រើប្រាស់អ៊ីនធឺណិតណាម្នាក់ដែលចូលទៅកាន់គេហទំព័រនេះ។
ក្រុមហ៊ុន France Médias Monde មិនបានធ្វើការត្រួតពិនិត្យការសន្និដ្ឋានទុកជាមុនណាមួយឡើយ ទៅលើខ្លឹមសាររបស់អ្នកប្រើប្រាស់ និង/ឬមតិយោបល់ដែលបង្ហោះដោយអ្នកប្រើប្រាស់ដែលបន្តមានទំនួលខុសត្រូវចំពោះខ្លឹមសារនៃមតិយោបល់ និង/ឬខ្លឹមសារដែលពួកគេបានបង្កើតឡើង។
ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ក្រុមហ៊ុន France Médias Monde នឹងមិនទទួលខុសត្រូវចំពោះមូលដ្ឋាននៃការផ្តល់មតិយោបល់ និង/ឬខ្លឹមសាររបស់អ្នកប្រើប្រាស់ដែលបានបង្ហោះតាមប្រព័ន្ធអនឡាញដោយអ្នកប្រើប្រាស់ណាម្នាក់ ដែលមិនមានសិទ្ធិចាំបាច់សម្រាប់ការបង្ហោះមិតិយោបល់នោះ។
អ្នកប្រើប្រាស់ណាម្នាក់ដែលបង្ហោះមតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់លើគេហទំព័រ ត្រូវផ្តល់ការអនុញ្ញាតយ៉ាងច្បាស់លាស់ដល់ក្រុមហ៊ុន France Médias Monde នៅក្នុងការរក្សាទុក ផលិត និងបង្ហាញមតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់ខាងលើដោយសេរី និងផ្អែកលើមូលដ្ឋានមិនផ្តាច់មុខ សម្រាប់ថេរវេលាទាំងស្រុងនៃសិទ្ធិកម្មសិទ្ធិបញ្ញាទៅលើការបោះពុម្ពផ្សាយរបស់ពួកគេ។
នេះបញ្ជាក់ថា សម្រាប់មូលហេតុបច្ចេកទេស ខ្លឹមសាររបស់អ្នកប្រើប្រាស់ណាមួយដែលត្រូវបានកែប្រែទម្រង់សាជាថ្មីស្របទៅតាមបទប្បញ្ញត្តិនៃមាត្រា 7.3 នៃ GTU ទាំងនេះ (ជាពិសេសពុម្ពអក្សរ ទំហំ និងអក្ខរាវិរុទ្ធ)។ គ្មានការកែប្រែសំខាន់ៗណាមួយត្រូវបានធ្វើឡើងទៅលើមតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់ដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនយ៉ាងច្បាស់លាស់របស់អ្នកប្រើប្រាស់ដែលជាអ្នកសរសេរខ្លឹមសារអ្នកប្រើប្រាស់ដែលបានលើកឡើងនោះទេ។
5.2.2
អ្នកប្រើប្រាស់សន្យាថានឹងមិនបង្ហោះខ្លឹមសារអ្នកប្រើប្រាស់ និងមតិយោបល់នានាលើគេហទំព័រ ដែលមិនគោរពតាមបទប្បញ្ញត្តិបច្ចុប្បន្ននៅក្នុងប្រទេសបារាំងនោះទេ និងជាពិសេស៖
- ផ្ទុយទៅនឹងសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ទូទៅ
- រំលោភសិទ្ធិឯកជនភាពរបស់បុគ្គលផ្សេងទៀត
- បង្កើតឲ្យមានការរំលោភបំពានទៅលើការរក្សាការសម្ងាត់នៃប្រភពអ្នកសារព័ត៌មាន
- រំលោភលើការរក្សាការសម្ងាត់ផ្នែកវិជ្ជាជីវៈ
- និយាយប៉ះពាល់ដល់ជាតិសាសន៍ សាសនា ជាតិពន្ធ លក្ខណៈរូបរាងកាយ ឬពិការភាពរបស់បុគ្គលណាម្នាក់ លើកលែងតែពាក្យសម្តីទាំងនេះមានជាប់ពាក់ព័ន្ធទៅនឹងការយល់ដឹងអំពីព័ត៌មាននេះ
- រួមចំណែកទៅក្នុងការផ្សព្វផ្សាយស្នាដៃណាមួយដែលត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា ដោយពុំមានការអនុញ្ញាតចាំបាច់ជាមុន។
- បង្កើតឲ្យមានការប្រមាថមើលងាយ ការនិយាយមួលបង្កាច់ ការនិយាយបង្អាប់ ការរំលោភដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការញុះញង់ឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ ឬទង្វើប្រកួតប្រជែងដោយមិនស្មើភាពគ្នា
- បង្កើតឲ្យមានការរំលោភសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ
- ធ្វើឲ្យខូចខាតដល់អត្តសញ្ញាណរបស់ជនរងគ្រោះពីការវាយប្រហារ ឬការរំលោភបំពានផ្លូវភេទ លើកលែងតែបុគ្គលនោះផ្តល់ជូននូវការយល់ព្រមជាលាយលក្ខណ៍អក្សរ
- ជំរុញឲ្យមានការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធទៅនឹងអត្តសញ្ញាណ ឬដែលជំរុញឲ្យមានការកំណត់អត្តសញ្ញាណរបស់អនីតិជន។
- ជំរុញឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ និង/ឬបទល្មើសដែលនាំឲ្យមានការប្រើប្រាស់សារធាតុញៀនដែលត្រូវបានហាមឃាត់ ឬដែលនាំឲ្យមានការធ្វើអត្តឃាត
- ការពារបទឧក្រិដ្ឋជាក់លាក់ណាមួយ ជាពិសេសឃាតកម្ម ការរំលោភសេពសន្ថវៈ ឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ
- មានលក្ខណៈរើសអើងជាតិសាសន៍ រើសអើងជនជាតិ ស្អប់ជនបរទេស បុរាណព្រឹត្តិនិយម អាសអាភាស ឬមានលក្ខណៈស្រើបស្រាល
បន្ថែមលើនេះទៀត អ្នកប្រើប្រាស់សន្យាថានឹងសរសេរមតិយោបល់ និង/ឬខ្លឹមសាររបស់អ្នកប្រើប្រាស់ដែល៖
- ពាក់ព័ន្ធ និងមានទំនាក់ទំនងទៅនឹងប្រធានបទដែលបានផ្តល់មតិយោបល់ឬជាប់ពាក់ព័ន្ធគ្នា
- ងាយស្រួលអាន និងយល់សម្រាប់មនុស្សគ្រប់គ្នា ដោយចៀសវាងការប្រើប្រាស់អក្សរកាត់ និង “ភាសា SMS” ច្រើនពេក
- ចៀសវាងការប្រើប្រាស់អក្សរធំច្រើនពេក ដែលអាចត្រូវបានចាត់ទុកថាជាការបង្គាប់បញ្ជា
- មិនមែនជាអ៊ីម៉ែលអត់បានការ ឬការផ្ញើក្នុងបរិមាណច្រើន (ដែលបង្ហោះអំពីសារដូចគ្នាដដែលៗ)។
5.3 ការកែសម្រួលលើទំព័រចូលរួមចំណែក
ក្រុមហ៊ុន France Médias Monde អាចសម្រេចចិត្តលុបចោលមតិយោបល់ណាមួយ និង/ឬខ្លឹមរបស់អ្នកប្រើប្រាស់ ទៅតាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន បន្ទាប់ពីបានបង្ហោះលើគេហទំព័រនោះ ប្រសិនបើមតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់មិនបានគោរពទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងមាត្រា 5.2.2 ហើយជាទូទៅមានលក្ខណៈផ្ទុយទៅនឹងបទប្បញ្ញត្តិច្បាប់បច្ចុប្បន្នរបស់ប្រទេសបារាំង។
6. កម្មសិទ្ធិបញ្ញា
6.1 សមាសធាតុ និងខ្លឹមសារនៃគេហទំព័រ
សមាសធាតុដែលមាននៅលើគេហទំព័រនេះរួមមានអត្ថបទ សំឡេង រូបភាព វីដេអូ តន្ត្រី កម្មវិធីសូហ្វវែ បណ្តុំទិន្នន័យ ឡូហ្គោ ពាណិជ្ជសញ្ញា និងសមាសធាតុដែលបានបង្កើតឡើងផ្សេងទៀត ដែលត្រូវបានរក្សាទុក និងទទួលបានការការពារដោយច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា (ជាពិសេសសិទ្ធិថតចម្លង សិទិ្ធពាក់ព័ន្ធនានា និងច្បាប់ស្តីពីពាណិជ្ជសញ្ញា)។ សមាសធាតុដែលទទួលបានការការពារទាំងនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន France Médias Monde និង/ឬក្រុមហ៊ុនដៃគូរបស់ខ្លួន។
ដោយផ្អែកលើច្បាប់ជាធរមានស្តីពីកម្មសិទ្ធិបញ្ញា ការផលិតឡើងវិញទាំងស្រុង ឬមួយផ្នែក (ក្នុងនោះមានការទាញយក, ការបោះពុម្ព។ល។) ការយកលំនាំតាម, ការបកប្រែ, ការបំប្លែង, ហើយ ឬមួយការបញ្ជូនអត្ថបទមួយ ឬអត្ថបទច្រើនទៅកាន់វេបសាយមួយទៀតត្រូវបានហាមឃាត់។ ក៏ត្រូវហាមឃាត់ផងដែរការប្រមូល, ការស្តុក, ការធ្វើនិស្សារណកម្ម, ការផលិតឡើងវិញដោយផ្ទាល់ ឬដោយប្រយោល, ទោះជាស្ថាពរ ឬបណ្តោះអាសន្ន, ទោះជាទាំងស្រុង ឬមួយភាគនូវខ្លឹមសារដែលគ្មានការអនុញ្ញាត, ទោះតាមមធ្យោបាយណា និងក្នុងគោលដៅអ្វីក៏ដោយ, ទោះដោយស្វ័យប្រវត្តិ ឬដោយដៃ ពិសេសក្នុងគោលបំណងបណ្តុះបណ្តាល, ការអភិវឌ្ឍន៍ និងការធ្វើអាជីវកម្មលើគ្រប់កម្មវិធី, ប្រព័ន្ធ និងឧបករណ៍បញ្ញាសិប្បនិម្មិត។ លក្ខខណ្ឌច្បាប់នេះមានតម្លៃមិនអាចប្រកែកប្រឆាំងបានដូចដែលមានចែងជាគោលការណ៍សម្រាប់ប្រព័ន្ធរក្សាស្តុកទុកអត្ថបទ និងទិន្នន័យ (Text and Data Mining) ដោយអនុលោមតាមមាត្រា L-១២២-៥-៣ នៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។ លក្ខខណ្ឌច្បាប់ដដែលនេះក៏ត្រូវបានហាមឃាត់ចំពោះការប្រើនីតិវិធីបច្ចេកទេសចូលទៅប្រមូលយកទិន្នន័យដោយស្វ័យប្រវត្តិក្រោមទម្រង់"tdm-reservation": 1 នៅក្នុង file /.well-known/tdmrep.json នៃវេបសាយ។ France Médias Monde មានសិទ្ធិពេញទីក្នុងការប្រើគ្រប់មធ្យោបាយបច្ចេកវិទ្យាដើម្បីរារាំងរាល់ការព្យាយាមចូលយកខ្លឹមសារដែលមាននៅក្នុងវេបសាយរបស់ France Médias Monde ទោះជាធ្វើឡើងដោយមនុស្សយន្ត និង/ឬ ដោយបច្ចេកវិទ្យាផ្សេងទៀតដើម្បីផលិតឡើងវិញ និង/ឬ ប្រើប្រាស់ខ្លឹមសាររបស់ France Média Monde ក្នុងគោលដៅហ្វឹកហាត់ ឬអភិវឌ្ឍប្រព័ន្ធសិក្សាស្វ័យប្រវត្តិ ឬប្រព័ន្ធបញ្ញាសិប្បនិម្មិត។ ក្នុងករណីរំលោភបំពានលើបម្រាមដែលមានចែងនៅក្នុង CGU នេះ France Médias Monde មានសិទ្ធិជំរុញឲ្យរូបវន្តបុគ្គល (បុគ្គលឯកជន) ឬនីតិបុគ្គល (ស្ថាប័ន) ទទួលខុសត្រូវចំពោះបទល្មើស។
ក្រុមហ៊ុន France Médias Monde ផ្តល់ការអនុញ្ញាតជាលក្ខណៈឯកជន ផ្ទាល់ខ្លួន មិនផ្តាច់មុខ និងមិនអាចផ្លាស់ប្តូរបាននៅក្នុងការប្រើប្រាស់សេវាកម្មនានា និងគេហទំព័រនេះសម្រាប់ការប្រើប្រាស់ជាលក្ខណៈឯកជន និងផ្ទាល់ខ្លួនតែប៉ុណ្ណោះ ស្របទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់ដែលមានចែងនៅក្នុង GTU នេះ។
6.2 ពាណិជ្ជសញ្ញា
ពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន France Médias Monde និងដៃគូរបស់ក្រុមហ៊ុន មានដូចជាឡូហ្គោនៅលើគេហទំព័រជាដើម គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី និងដែលទទួលបានការការពារដោយច្បាប់ស្តីពីកម្មសិទ្ធិឧស្សាហ៍កម្ម (មាត្រា L 713-2 et seq. នៃច្បាប់កម្មសិទ្ធិបញ្ញារបស់ប្រទេសបារាំង)។ ការប្រើប្រាស់ពាណិជ្ជសញ្ញា ឬឡូហ្គោទាំងនេះត្រូវបានហាមឃាត់ លើកលែងតែទទួលបានការអនុញ្ញាតត្រឹមត្រូវជាមុនដោយម្ចាស់កម្មសិទ្ធិរបស់ពួកវា។ ការប្រើប្រាស់ដែលគ្មានការអនុញ្ញាតណាមួយនៃពាណិជ្ជសញ្ញា ឬឡូហ្គោដែលទទួលបានការការពារនេះ បង្កើតទៅជាការរំលោភសិទ្ធិថតចម្លង ហើយអាចនឹងត្រូវជាប់ទោសនៅចំពោះមុខតុលាការមានសមត្ថកិច្ច។
6.3 ការរួមចំណែករបស់អ្នកប្រើប្រាស់
អ្នកប្រើប្រាស់នីមួយៗ ធានាចំពោះក្រុមហ៊ុន France Médias Monde ថាខ្លួនមានសិទ្ធិជាអ្នកប្រើប្រាស់ចាំបាច់សម្រាប់ការបង្ហោះមតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់នៅលើគេហទំព័រនេះ។
ហេតុដូច្នេះ គ្រប់អ្នកប្រើប្រាស់ទាំងអស់ត្រូវផ្ទេរជូនទៅក្រុមហ៊ុន France Médias Monde នូវសិទ្ធិផលិត ធ្វើជាតំណាង ថតចម្លង កែប្រែ ធ្វើទម្រង់ថ្មីឡើងវិញ បោះពុម្ពផ្សាយឡើងវិញ ទំនាក់ទំនង ចែកចាយ សម្របសម្រួល និងប្រើប្រាស់ជាទូទៅនូវរាល់មតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់ទាំងអស់ ឬផ្នែកណាមួយនៅលើគេហទំព័រនេះ និង/ឬនៅលើទំព័ររបស់បណ្តាញព័ត៌មានសង្គមរបស់ក្រុមហ៊ុន France Médias Monde ក៏ដូចជានៅលើកំណែប្រែរបស់ខ្លួន ដោយពុំពាក់ព័ន្ធទៅនឹងរបៀបចូលទៅកាន់មតិយោបល់និងខ្លឹមសារអ្នកប្រើប្រាស់ផងដែរ ដោយឥតគិតថ្លៃ និងផ្អែកលើមូលដ្ឋានមិនផ្តាច់មុខ សម្រាប់រយៈពេលទាំងមូល ដែលអំឡុងពេលនោះសិទ្ធិកម្មសិទ្ធិបញ្ញាដែលអាចមានជាប់ពាក់ព័ន្ធនៅនឹងមតិយោបល់របស់ខ្លួន និង/ឬខ្លឹមសារអ្នកប្រើប្រាស់ ត្រូវទទួលបានការការពារដោយស្របច្បាប់។
សិទ្ធិទាំងនេះត្រូវបានផ្ទេរជូនទូទាំងសាកលលោកសម្រាប់ការប្រើប្រាស់ទាំងអស់នៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈនីតិវិធីផ្សព្វផ្សាយណាមួយដែលបានដឹង ឬមិនបានដឹងនាពេលបច្ចុប្បន្ននេះ។
អ្នកប្រើប្រាស់ទទួលស្គាល់ និងព្រមព្រៀងយ៉ាងច្បាស់ថា មតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់អាចត្រូវបានធ្វើឡើងក្នុងទម្រង់ថ្មីសម្រាប់ហេតុផលបច្ចេកកទេសតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់សូមប្រគល់ជូននូវសិទ្ធិសម្រាប់ការកែសម្រួលជាចាំបាច់នេះ។ យោងតាមលក្ខខណ្ឌនៃមាត្រា 5.2 គ្មានការផ្លាស់ប្តូរសំខាន់ៗណាមួយត្រូវបានធ្វើឡើងទៅលើមតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមជាក់លាក់ណាមួយជាមុនពីអ្នកប្រើប្រាស់ឡើយ។
អ្នកប្រើប្រាស់ទទួលស្គាល់ និងព្រមព្រៀងយ៉ាងច្បាស់ថា គ្មានការប្រើប្រាស់ណាមួយលើមតិយោបល់ និង/ឬខ្លឹមសារអ្នកប្រើប្រាស់ដោយក្រុមហ៊ុន France Médias Monde ក្រោមលក្ខខណ្ឌប្រើប្រាស់ទាំងនេះ នឹងនាំទៅរកការផ្តល់សំណងផ្នែកហិរញ្ញវត្ថុឡើយ។
7. តំណភ្ជាប់ hyperlinks
7.1 តំណភ្ជាប់ hyperlinks ធម្មតា និងតំណភ្ជាប់ hyperlinks ជាក់លាក់
តំណភ្ជាប់ hyperlink ធម្មតាត្រូវបានកំណត់និយមន័យថាជាតំណភ្ជាប់មួយដែលផ្តល់តែការចូលទៅកាន់ទំព័រដើមណាមួយនៃគេហទំព័រនេះតែប៉ុណ្ណោះ។
តំណភ្ជាប់ hyperlink ជាក់លាក់ត្រូវបានកំណត់និយមន័យថាជាតំណភ្ជាប់មួយដែលផ្តល់ការចូលទៅកាន់ទំព័រជាក់លាក់ណាមួយនៅលើគេហទំព័រដោយមិនចាំបាច់ឆ្លងកាត់ទំព័រដើមរបស់គេហទំព័រនោះឡើយ។
ការបង្កើតឡើងដោយអ្នកប្រើប្រាស់នូវតំណភ្ជាប់ hyperlinks ទៅកាន់គេហទំព័រណាមួយ គឺមានន័យថាអ្នកប្រើប្រាស់ទទួលបានការអនុញ្ញាតចាំបាច់ពីម្ចាស់កម្មសិទ្ធិសម្រាប់ទំនាក់ទំនងជាសាធារណៈអំពីខ្លឹមសារដែលពាក់ព័ន្ធ និងមានន័យថាបានបង់ជាសំណងដែលពាក់ព័ន្ធណាមួយប្រសិនបើមាន។
គេបានចែងថា ក្រុមហ៊ុន France Médias Monde គឺមានឯករាជ្យពេញលេញពីគេហទំព័រនានាដែលបានបង្កើតតំណភ្ជាប់ hyperlink នៅលើគេហទំព័រទាំងនោះ និងមិនទទួលខុសត្រូវចំពោះបណ្តាញបោះពុម្ពផ្សាយ ឬខ្លឹមសារដែលបានបោះពុម្ពផ្សាយនៅលើគេហទំព័រទាំងនោះឡើយ។
7.2 កម្មវិធីចាក់ផ្សាយ
កម្មវិធីចាក់វីដេអូ និង/ឬកម្មវិធីចាក់សំឡេងដែលមាននៅក្នុងគេហទំព័របស់ភាគីទីបី ផ្តល់ជូននូវការចូលទៅប្រើប្រាស់ខ្លឹមសារវីដេអូ និង/ឬសំឡេងនៃគេហទំព័រនេះ តាមរយៈការធ្វើឲ្យវាបង្ហាញនៅលើក្របនៃគេហទំព័ររបស់ភាគីទីបីនេះ ឬតាមរយៈការផ្តល់ជូននូវការចូលដោយផ្ទាល់ទៅកាន់ធាតុនៃខ្លឹមសារមួយឬច្រើន។
កម្មវិធីចាក់វីដេអូ និង/ឬកម្មវិធីចាក់សំឡេងដែលមាន គឺត្រូវបានហាមឃាត់ដោយមិនចាំបាច់មានការអនុញ្ញាតជាលាយលក្ខណ៍ជាមុនពីក្រុមហ៊ុន France Médias Monde ឡើយ។
7.3 តំណភ្ជាប់ hyperlinks ពីគេហទំព័រនេ
តំណភ្ជាប់ hyperlinks ដែលមានលើគេហទំព័រនេះ អាចនាំទៅកាន់គេហទំព័ររបស់ភាគីទីបីផ្សេងទៀត។ អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការចូលទៅមើលគេហទំព័រភាគីទីបីនេះ។ ក្រុមហ៊ុន France Médias Monde មិនអាចទទួលខុសត្រូវចំពោះការផ្តល់ជូនដល់អ្នកប្រើប្រាស់នូវតំណភ្ជាប់ hyperlink និងខ្លឹមសារនេះនៅលើគេហទំព័ររបស់ភាគីទីបីនោះឡើយ។ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ អ្នកប្រើប្រាស់មិនអាចឲ្យក្រុមហ៊ុន France Médias Monde ទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ឬដោយប្រយោលកើតមានឡើងដោយសារការប្រើប្រាស់គេហទំព័ររបស់ភាគីទីបីដែលអាចចូលទៅប្រើប្រាស់បានតាមរយៈគេហទំព័រនេះឡើយ។
8. អនុសាសន៍ពិសេសសម្រាប់អ្នកប្រើប្រាស់ជាជនបរទេស
ក្រុមហ៊ុន France Médias Monde អនុញ្ញាតឲ្យគេចូលទៅកាន់គេហទំព័រនេះពីប្រទេសណាមួយក៏បាន ដោយអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុកនាពេលបច្ចុប្បន្ន និងការរឹតបណ្តឹងជាធរមានណាមួយដែលបានដាក់កំហឹតដោយក្រុមហ៊ុន។ អ្នកប្រើប្រាស់ណាម្នាក់ដែលចូលទៅប្រើប្រាស់គេហទំព័រពីកុំព្យូទ័រដែលស្ថិតនៅក្រៅដែនដីរបស់ប្រទេសបារាំង ត្រូវទទួលស្គាល់យ៉ាងច្បាស់ថា គាត់បានអាន យល់ និងទទួលស្គាល់ទាំងស្រុងចំពោះលក្ខខណ្ឌនៃ GTU ទាំងនេះ និងសន្យាថាត្រូវគោរពតាមបទប្បញ្ញត្តិក្នុងប្រទេស និងការរឹតបណ្តឹងជាធរមានណាមួយនៅក្នុងប្រទេសដែលពាក់ព័ន្ធនោះ។
ខ្លឹមសារមួយចំនួននៅលើគេហទំព័រ មិនអាចចូលទៅកាន់បានពីប្រទេសមួយចំនួន ដោយសារតែការរឹតបណ្តឹងដែនដីដែលបានដាក់កំហឹតដោយម្ចាស់កម្មសិទ្ធិ ឬសិទ្ធិផ្សព្វផ្សាយមានកម្រិត។ ដូច្នេះ អ្នកប្រើប្រាស់ដែលចូលទៅប្រើប្រាស់គេហទំព័រពីកុំព្យូទ័រដែលស្ថិតនៅក្នុងដែនដីដែលមិនបានរាប់បញ្ចូលទាំងនេះ គឺត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ប្រព័ន្ធណាមួយសម្រាប់ការគេចចេញឲ្យផុតពីវិធានការតាមដាននានាដែលបានបង្កើតឡើងដើម្បីជំរុញការចូលទៅកាន់ខ្លឹមសារនេះពីដែនដីទាំងនេះ។
9. ទំនួលខុសត្រូវ
9.1 លទ្ធភាពចូលទៅប្រើប្រាស់គេហទំព័រ និងសេវាកម្ម
គេហទំព័រ និងសេវាកម្មនានា គឺអាចចូលទៅមើលបានរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។ ក្រុមហ៊ុន France Médias Monde ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីធានានូវលទ្ធភាពចូលទៅប្រើប្រាស់គេហទំព័រ និងសេវាកម្មនានា។ ប៉ុន្តែ ក្រុមហ៊ុន France Médias Monde មិនត្រូវទទួលខុសត្រូវចំពោះហានិភ័យនៃភាពរអាក់រអួល ឬបញ្ហាផ្នែកមុខងារដែលពាក់ព័ន្ធនឹងការភ្ជាប់ ប្រត្តិបត្តិការថែទាំ ការធ្វើបច្ចុប្បន្នភាពលើការបោះពុម្ពផ្សាយ ភាពចង្អៀតនៃប្រព័ន្ធព័ត៌មាន និង/ឬបណ្តាញ ការចូលទៅក្នុងគេហទំព័រដោយភាគីទីបីដែលមិនទទួលបានការអនុញ្ញាត និងការឆ្លងមេរោគរីកសាយភាយនៅក្នុងបណ្តាញនិងសេវាកម្មនេះ ការវាយប្រហារពីខាងក្នុងនិងខាងក្រៅ ការដំឡើងមិនបានត្រឹមត្រូវ ឬការប្រើប្រាស់កុំព្យូទ័រដោយអ្នកប្រើប្រាស់ ឬបុព្វហេតុផ្សេងទៀតនៅក្នុងក្របខណ្ឌ ឬក្រៅក្របខណ្ឌនៃការគ្រប់គ្រងរបស់ខ្លួន។
ក្រុមហ៊ុន France Médias Monde អាចនឹងមិនទទួលខុសត្រូវឡើយ ប្រសិនបើភាពរអាក់រអួល ឬភាពអន់ខ្សោយនៃគុណភាពរបស់គេហទំព័រ និងសេវាកម្មនេះ ដោយសារការកើតឡើងនូវករណីប្រធានស័ក្តិ។ ករណីប្រធានស័ក្តិត្រូវបានចាត់ទុកថាជា ហេតុការណ៍ណាមួយនៃករណីប្រធានសក្តិ ឬហេតុការណ៍ចៃដន្យណាមួយដូចដែលបានកំណត់ដោយបទប្បញ្ញត្តិរបស់ប្រទេសបារាំងនាពេលបច្ចុប្បន្ន និងច្បាប់ករណីនៃតុលាការកំពូលប្រទេសបារាំង (French Court of Cassation)។
9.2 ខ្លឹមសារចុះផ្សាយ
ក្រុមហ៊ុន France Médias Monde សន្យាថានឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីធានានូវភាពត្រឹមត្រូវ និងសុក្រិត្យភាពនៃព័ត៌មានដែលមានលើគេហទំព័រនេះ ប៉ុន្តែអាចនឹងមិនទទួលខុសត្រូវចំពោះអសុក្រិត្យភាពនោះទេ ហើយក៏មិនទទួលខុសត្រូវចំពោះការប្រើប្រាស់ និងការបកស្រាយណាមួយដែលធ្វើឡើងដោយអ្នកប្រើប្រាស់ដែរ។
ហេតុដូច្នេះ ក្រុមហ៊ុន France Médias Monde នឹងមិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ ទោះតិចតួចក្តី ឬធ្ងន់ធ្ងរក្តី ដែលកើតឡើងពីការប្រើប្រាស់គេហទំព័រនេះ ឬព័ត៌មានណាមួយដែលទទួលបានពីគេហទំព័រនេះ។
ក្រុមហ៊ុន France Médias Monde រក្សាសិទ្ធិក្នុងការកែលម្អ និង/ឬកែសម្រួលគេហទំព័រ និងសេវាកម្មរបស់ខ្លួនគ្រប់ពេលវេលាដោយមិនចាំបាច់ផ្តល់ដំណឹងជាមុនឡើយ។
ជាទូទៅ អ្នកប្រើប្រាស់មិនត្រូវឲ្យក្រុមហ៊ុន France Médias Monde មានជាប់ពាក់ព័ន្ធនឹងបណ្តឹងឧទ្ធរណ៍ ឬការប្តឹងតវ៉ាពីបុគ្គលណាម្នាក់ និងផលលំបាកផ្នែកហិរញ្ញវត្ថុដែលអាចកើតមានឡើងរបស់ពួកគេឡើយ អាស្រ័យលើឬបណ្តាលមកពីសកម្មភាពរបស់ខ្លួនដោយផ្ទាល់ឬដោយប្រយោល ឬកើតចេញពីការប្រើប្រាស់គេហទំព័រដោយអ្នកប្រើប្រាស់ ព្រមទាំងការបំពានដែលបានចោទប្រកាន់ទៅលើលក្ខខណ្ឌ GTU ឬបទប្បញ្ញត្តិនាពេលបច្ចុប្បន្ន ហើយត្រូវផ្តល់សំណងដល់ក្រុមហ៊ុន France Médias Monde ពាក់ព័ន្ធនឹងបណ្តឹងឧទ្ធរណ៍ណាមួយ រួមមានវិវាទដែលអាចកើតមានជាដើម។
10. ការរក្សាការសម្ងាត់នៃទិន្នន័យ
ក្រុមហ៊ុន France Médias Monde ស្នើសុំឲ្យអ្នកប្រើប្រាស់ពិនិត្យមើលឡើងវិញនូវគោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន និងការគោរពសិទ្ធិឯកជនភាព ដែលអាចចូលទៅប្រើប្រាស់បានតាមរយៈតំណភ្ជាប់ខាងក្រោម៖ ទិន្នន័យផ្ទាល់ខ្លួន ព្រមទាំងគោលការណ៍របស់ក្រុមហ៊ុនពាក់ព័ន្ធនឹងឃុកគី តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖ ឃុកគី.
។ គោលនយោបាយទាំងនេះពន្យល់បកស្រាយពីប្រភពដើម ឬទម្រង់ទិន្នន័យដែលប្រមូលដោយក្រុមហ៊ុន France Médias Monde ក្នុងអំឡុងពេលនៃការចូលទៅមើលត្រួសៗរបស់អ្នកប្រើប្រាស់ និង/ឬការប្រើប្រាស់សេវាកម្មដែលផ្តល់ជូននៅលើគេហទំព័រ និងកម្មវិធីរបស់ក្រុមហ៊ុន France Médias Monde គោលបំណងនៃការប្រមូលទិន្នន័យរបស់គេ និងសិទ្ធិអ្នកប្រើប្រាស់ចំពោះទិន្នន័យទាំងនោះស្របទៅតាមបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យដែលមាននៅក្នុងប្រទេសបារាំង និងនៅអឺរ៉ុប។
11. បទបញ្ញត្តិចុងក្រោយ
GTU ទាំងនេះ ស្ថិតក្រោម និងបកស្រាយស្របទៅតាមច្បាប់របស់ប្រទេសបារាំង។ រាល់វិវាទជាបន្តបន្ទាប់ណាមួយដែលពាក់ព័ន្ធនឹងការបកស្រាយ ការប្រើប្រាស់ ឬការអនុវត្តនៃ GTU ទាំងនេះដែលមិនអាចដោះស្រាយបានតាមរយៈការសម្រុះសម្រួលក្នុងរយៈពេល 30 (សាមសិប) ថ្ងៃ ក្រោយការជូនដំណឹងអំពីវិវាទនោះតាមលិខិតអនុសិដ្ឋដោយមានការទទួលស្គាល់អំពីការទទួលបានលិខិតជូនដំណឹងនេះ ត្រូវតែប្រគល់ទៅកាន់ដែនយុត្តាធិកាផ្តាច់មុខនៃតុលាការសង្កាត់ Nanterre (ប្រទេសបារាំង)។
ប្រសិនបើផ្នែកណាមួយនៃខ្លឹមសាររបស់ GTU ទាំងនេះបង្ហាញថាពុំត្រឹមត្រូវតាមច្បាប់ អសុពលភាព ឬមិនអាចអនុវត្តបានដោយសារមូលហេតុអ្វីមួយ លក្ខខណ្ឌដែលបានលើកឡើងនេះនឹងត្រូវបានប្រកាសថាគ្មានសុពលភាពអនុវត្ត ហើយលក្ខខណ្ឌដែលនៅសេសសល់នឹងស្ថិតនៅជាធរមាន និងមានសុពលភាព និងបន្តអនុវត្តបានដដែល។
ទោះក្នុងករណីណាក៏ដោយ ការមិនអនុវត្តកាតព្វកិច្ច ឬអវត្តមាននៃការប្តឹងទាមទារសម្រាប់ការអនុវត្តខ្លឹមសារណាមួយនៅក្នុង GTU ទាំងនេះ ឬការអនុវត្តសិទ្ធិណាមួយដែលធ្វើឡើងដោយក្រុមហ៊ុន France Médias Monde មិនត្រូវបានបកស្រាយថាជាការបោះបង់ចោលនូវខ្លឹមសារ ឬសិទ្ធិដែលបានលើកឡើងនោះឡើយ លើកលែងតែក្រុមហ៊ុន France Médias Monde ព្រមព្រៀងជាលាយលក្ខណ៍អក្សរផ្សេងទៀតផ្ទុយពីនេះ។